ភ្នំពេញក្រោន កក់កៅអីវគ្គ ៨ក្រុមចុងក្រោយពានសម្តេចហ៊ុន សែន ក្រោយផ្តួលអគ្គិសនីកម្ពុជា ទាំង ២ជើង

July 18, 2018 - 8:43 PM | អត្ថបទដោយ៖ មករា

ក្រុមបាល់ទាត់ភ្នំពេញក្រោន បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយពានសម្តេចហ៊ុន សែន ហើយក្រោយពីផ្តួលក្រុមអគ្គិសនីកម្ពុជា ទាំង ២ជើងរួចមក ដោយនៅក្នុងការប្រកួតជើងទី២ នេះបានបញ្ចប់ទៅជាមួយនឹងជ័យជម្នះរហូតដល់ ៤-០ ខណៈដែលកាលពីជើងទី១ ភ្នំពេញក្រោនក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-១ ផងដែរ ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះដែលមានសមាជិកភាគច្រើនមានប្រភពមកពីថ្នាលយុវជនរបស់ក្លឹបផ្ទាល់នោះធ្វើបានយ៉ាងល្អដោយរកបានគ្រាប់បាល់នាំមុខមុន ១គ្រាប់ដោយកីឡាករ ប្រាក់ ធីវ៉ា នៅនាទី៤០ មុននឹងរកបាន ៣គ្រាប់បន្ថែមទៀតក្នុងវគ្គទី២ដោយកីឡាករ សុិន កក្កដា (២គ្រាប់តែម្នាក់ឯងនៅនាទី៦០ និង៧៩) ខណៈដែល អ៊ុក សុវណ្ណ ក៏បានទាត់ហ្រ្វីឃីកបានសម្រេចនៅនាទី ៨៨ ផងដែរ ។

គួរបញ្ជាក់ដែរថា ការបង្ហាញទម្រង់លេងដ៏ល្អនេះបាននាំមកនូវកម្លាំងចិត្តដល់អ្នកគាំទ្រ ស្របពេលដែលក្រុមជើងឯកពានសម្តេចហ៊ុន សែន ២សម័យកាលនេះបានបាត់បង់ឱកាសក្នុងការប្រជែងក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជាទៅហើយនោះ ៕

មតិយោបល់


អត្ថបទផ្សេងៗ