ក្រុមនារីភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩

December 2, 2019 - 11:19 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់ជម្រើសជាតិជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ ដែលគ្រោងនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះថ្ងៃទី ៨ ខែ ធ្នូ។

ការប្រកួតនឹងចាប់ផ្តើមនាថ្ងៃទី ៨ ដល់ ២០ ធ្នូ ដោយមានក្រុមចូលរួមចំនួន១០ ចែកចេញជា២ពូល ធ្វើការប្រកួតនៅលើទីលានសាលាបាល់ទាត់ជាតិបាទី។

សម្រាប់ការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនាថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៩៕

មតិយោបល់