ភ្នំពេញក្រោន រៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ដើម្បីកុមារនៅថ្ងៃសុក្រសប្តាហ៍នេះ

October 2, 2019 - 4:41 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយ ក្លិបបាល់ទាត់ក្រសួងការពារជាតិ ដើម្បីជួយដល់កុមាររស់នៅតំបន់បឹងស្បូវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ការប្រកួតសប្បុរសធម៌ខាងលើនេះ នឹងធ្វើនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល នៅកីឡដ្ឋាន Smart RSN ដោយអ្នកគាំទ្រទាំងអស់អាចចូលរួមបានដោយសេរី។

ជាមួយគ្នានោះ លោកអ្នកក៏អាចបរិច្ចាគជាសំភារៈគ្រប់យ៉ាងដូចជា ថវិកា ខោអាវ សៀវភៅ កាបូប ប៊ិច ស្បែកជើង និងវត្ថុផ្សេងៗទៀត ដើម្បីជាការជួយដល់កុមារដែលស្ថិតនៅតំបន់ស្រយាលរស់នៅលើផ្ទៃទឹកនោះ ហើយលើសពីនេះទៀត ក្រុមការងារយើងខ្ញុំក៏នឹងចាប់ផ្តើមទទួលជំនួយរបស់លោកអ្នកចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១១ ខែតុលា នៅកីឡដ្ឋាន Smart RSN ៕

ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជា!

មតិយោបល់


អត្ថបទផ្សេងៗ