ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងចេញដំណើរស្អែកនេះចូលរួមពានរង្វាន់ Leo Pre-season Cup 2020

January 22, 2020 - 10:06 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមករា ដើម្បីចូលរួមពានរង្វាន់ Leo Pre-season Cup 2020 ដែលរៀបចំនៅឡើងប្រទេសថៃ។

ក្រុមគ្រូបង្វឹកចំនួន១០នាក់ និងកីឡាករ២៥នាក់ នឹងត្រូវចាកចេញពីមាតុភូមិនាវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ខណៈត្រូវរង់ចាំការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយរវាង Chainat Hornbill FC រឺ Chiangrai United FC ដែលនឹងធ្វើឡើងវេលាម៉ោង៦ល្ងាចនេះ ។ រវាងក្រុមទាំង២នេះ ក្រុមដែលឈ្នះនឹងត្រូវឡើងបន្តទៅជួប ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលកំពុងរង់ចាំក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយនាថ្ងៃទី២៥ ខែមករា វេលាម៉ោង៧ល្ងាច៕

មតិយោបល់


អត្ថបទផ្សេងៗ