ក្លិបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ

December 14, 2019 - 1:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយប្រកាសជាផ្លូវការនៃការចុះកិច្ចសន្យាជាមួយអ្នកចាំទី អ៊ុំ វិចិត្រ។

វិចិត្រ នឹងក្លាយជាសមាជិករបស់ក្រុមមានរហ្ស័សនាម សឹង្ហក្រហម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបបាល់ទាត់ក្រសួងការពារជាតិ ចាប់តាំងពីឆ្នាំ២០០៦ ក្នុងឈុតយុវជនថ្នាល និងតំឡើងទៅកាន់ក្រុមធំនៅឆ្នាំ២០១១ មុនពេលផ្លាស់មកកាន់កីឡដ្ឋាន Smart RSN។

វិចិត្រ ធ្លាប់សាងស្នាដៃដោយឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ ២០១៦ និង២០១៨ ខណៈរកជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំ២០១៦ និង២០១៧៕

 

មតិយោបល់


អត្ថបទផ្សេងៗ