ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយ Fitogether សម្រាប់ GPS Tracker

March 5, 2020 - 7:55 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយក្នុងការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Fitogether របស់កូរ៉េខាងត្បូង លើការប្រើប្រាស់ម៉ាស៊ីន GPS Tracker ។

កិច្ចសន្យានេះបានធ្វើឡើងនៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី៤ ខែមីនា ម្សិលមិញនេះ ដោយមានការចូលរួមពីលោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន និងតំណាងរបស់ក្រុមហ៊ុន Fitogether ដែលបានពាំនាំនូវម៉ាស៊ីន GPS Tracker សម្រាប់ប្រើប្រាស់ក្នុងការប្រកួត និងការហ្វឹកហាត់ ដើម្បីវាស់ចលនារបស់កីឡាករនីមួយៗដែលបំពេញតួនាទីលើទីលាន, ធ្វើការប្រៀបធៀបរវាងកីឡាករ និងកីឡាករ, វាស់កម្រិតនៃភាពលូតលាស់របស់កីឡាករម្នាក់ៗ រួមទាំងទិន្នន័យផ្សេងៗទៀត។

គួរបញ្ជាក់ថា Fitogther បាននាំយកបច្ចេកវិទ្យា GPS Tracker ដែលបានទទួលស្គាល់ពី FIFA មកប្រើប្រាស់ជាមួយបណ្តាក្លឹបមួយចំនួននៅលីគកំពូលថៃ, ក្លឹបផ្សេងទៀតក្នុងពានរង្វាន់ AFC Champions League ព្រមទាំងនៅលីគកូរ៉េខាងត្បូង ខណៈដែល ភ្នំពេញក្រោន គឺជាក្លឹបដំបូងគេនៅកម្ពុជាដែលទទួលបានសេវាកម្មមួយនេះពី Fitogether៕

មតិយោបល់


អត្ថបទផ្សេងៗ