សុខ សុវណ្ណ ត្រលប់មកក្លិបភ្នំពេញក្រោន ក្រោមកិច្ចសន្យាខ្ចីជើង

June 17, 2019 - 5:27 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមស្វាគមន៍នូវការវិលត្រលប់សារជាថ្មីរបស់ខ្សែការពារកណ្តាល សុខ សុវណ្ណ ក្រោមកិច្ចសន្យាខ្ចីជើងពាក់កណ្តាលរដូវកាលពីក្លិប វិសាខា ។ សុខ សុវណ្ណ មានអាយុ២៧ឆ្នាំ និងធ្លាប់ចំណាយពេល៦រដូ​វកាល (២០០៦ដល់២០១២) នៅកីឡដ្ឋាន Smart RSN ហើយរូបគេក៏ជាចំនែកមួយដែលជួយក្លឹបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា២លើកពោលគឺនៅឆ្នាំ ២០១០ និង២០១១, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០០៨ និង២០០៩ បូករួមសមិទ្ធផលដ៏ធំជួយអោយក្លិប ភ្នំពេញក្រោន ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC President Cup នៅឆ្នាំ២០១១ ខណៈបរាជ័យ ៣ទល់២ ។ នៅឆ្នាំ២០១២ រូបគេបានបន្តទៅចូលរួមជាមួយក្លឹបបឹងកេត ដោយចំនាយពេលនៅទីនោះរយៈពេល៥ឆ្នាំ មុននឹងប្តូរទៅកាន់ក្លឹបវិសាខា នាដើមឆ្នាំ២០១៨ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាវត្តមានរបស់កីឡាករសុខ សុវណ្ណ នឹងជួយរួមចំនែកជាមួយមិត្តរួមក្រុម ដើម្បីឲ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ