ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយ Okereke Timothy Chimerie

January 8, 2020 - 9:05 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសជាផ្លូវការជាមួយខ្សែប្រយុទ្ធ  Okereke Timothy Chimerie សម្រាប់រដូវកាល២០២០នេះ ។ Timothy នឹងក្លាយជាចុងក្រោយបង្អស់បង្គ្រប់កូតាកីឡាករបរទេសទី៥ ក្រោយយើងបាននាំយក Paul Omogba, Andreas Nieto, Paulo Victor និង Masaaki Ideguchi ។

បុរសសញ្ជាតិនីហ្សេរីយ៉ា បានប្រកបអាជីពនៅលីគកំពូលកម្ពុជាលើកដំបូងនាឆ្នាំ២០១៥ ជាមួយក្លឹប CMAC United និងបានធ្វើការផ្លាស់ប្តូរទៅ អង្គរថាយហ្គឹរ, អាស៉ីអឺរ៉ុបយូណាយធីត និង UITM លីគលំដាប់ទី២របស់ម៉ាឡេស៊ី។

គួររំលឹកថា Timothy ធ្លាប់ស្ថិតនៅក្រោមគ្រប់គ្រងរបស់គ្រូបង្វឹកបណ្តោះអាសន្នរបស់យើងលោក ស៊ុំ វណ្ណា អំឡុងពេលដឹកនាំក្លិប CMAC United ក្នុងឆ្នាំ២០១៥៕

មតិយោបល់


អត្ថបទផ្សេងៗ