ភ្នំពេញក្រោន ចុះកិច្ចសន្យាកីឡាករយុវជន៥នាក់មកពី ខេត្តកំពង់ស្ពឺ និង CMAC FC

December 26, 2019 - 11:02 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយប្រកាសជាផ្លូវការក្នុងការផ្តល់កិច្ចសន្យាកីឡាករអាជីពដល់យុវជនចំនួន៥នាក់រួមមាន ពៅ គីមណាន់ វ័យ១៩ឆ្នាំ, ឃុន សុខម៉េង វ័យ១៩ឆ្នាំ, អ៉ីម សំអូន វ័យ២០ឆ្នាំ និងណុប សុផានុ វ័យ១៩ឆ្នាំ មានប្រភពមកពីខេត្តកំពង់ស្ពឺ ខណៈយុវជនម្នាក់ទៀត សំណាង រិទ្ធី វ័យ១៩ឆ្នាំ លេងក្នុងតំណែងខ្សែប្រយុទ្ធកណ្តាល។

កីឡាករ៤រូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ជាមួយក្រុមពាក់កណ្តាលអាជីពនៅខេត្តកំណើតជាមួយក្លិប Kompong Speu United ចាប់តាំងពីឆ្នាំ២០១៧ ខណៈ រិទ្ធី ជាកីឡាករផ្សេងម្នាក់ទៀតត្រូវបានជ្រើសរើស និងធ្លាប់បង្ហាញខ្លួននៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ជាមួយក្លិប CMAC FC មុនពេលផ្លាស់មកកាន់កីឡដ្ឋាន Smart RSN។

កីឡាករទាំង៥រូបនេះ សុទ្ធតែត្រូវបានលោក ស៊ុំ វណ្ណា បញ្ចូលឈ្មោះទៅកាន់ក្រុមធំភ្នំពេញក្រោន សម្រាប់ត្រៀមការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០។

យើងទាំងអស់គ្នាសង្ឃឹមថាពួកគេនឹងធ្វើបានល្អនៅជំហានដំបូងក្នុងអាជីពជាកីឡាករបាល់ទាត់ដោយខិតខំប្រឹងប្រែងដើម្បីក្លិប ឬអាចមានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ និងជាពិសេសឱកាសលេងក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ៕

ខ្សែប្រយុទ្ធ សំណាង រិទ្ធី

ខ្សែការពារ ឃុន សុខម៉េង

ខ្សែការពារ ពៅ គីមណាន់

ខ្សែការពារ ណុប សុផានុ

ខ្សែប្រយុទ្ធ អ៉ីម សំអូន

មតិយោបល់


អត្ថបទផ្សេងៗ