Esoh Omogba ចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន

December 2, 2019 - 1:18 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសនៃការចុះកិច្ចសន្យាកីឡាករចំណូលថ្មីវ័យ២៦ឆ្នាំ Esoh Omogba សម្រាប់រដូវកាល២០១៩។

ខ្សែបម្រើប្រយុទ្ធរូបនេះ គឺជាកីឡាករចុះកិច្ចសន្យាថ្មីទី២ បន្ទាប់ពី កុក បូរីស ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ស៊ុំ វណ្ណា។

កីឡាករសញ្ជាតិនីហ្សេរីយ៉ា ធ្លាប់ចំណាយពេល៣រដូវកាលនៅលីគកំពូលកម្ពុជាជាមួយក្លិប បឹងកេត និងណាហ្គាវើល។

Omogba បាននិយាយថា៖«សួស្តី​ ភ្នំពេញក្រោន នេះគឺជា Omogba ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ។ ខ្ញុំសង្ឃឹមថាអាចជួបអ្នកគាំទ្រទាំងអស់នៅទីនេះ»៕

 

 

 

មតិយោបល់


អត្ថបទផ្សេងៗ