ភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ សេង សារ៉ាវុធ និងស្រាំង ទិត្យឈី

November 27, 2019 - 11:04 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសអំពីការចែកផ្លូវរវាងក្លិបជាមួយកីឡាករ សេង សារ៉ាវុធ​ និងស្រាំង ទិត្យឈី ក្រោយបញ្ចប់រដូវកាល២០១៩។

ខ្សែប្រយុទ្ធ សារ៉ាវុធ និងខ្សែការពារ ទិត្យឈី បានចូលរួមជាមួយ ភ្នំពេញក្រោន នាទីផ្សារដោះដូរកីឡាករជុំទី២ កាលពីខែ មិថុនា។

សារ៉ាវុធ វ័យ២៥ បង្ហាញខ្លួនបានចំនួន២លើក នៅលីគកំពូលកម្ពុជា និង៣លើក ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ចំណែក ទិត្យឈី វ័យ២១ឆ្នាំ លេងបាន៣លើកនៅលីគកំពូលកម្ពុជា និងបញ្ចូនបាល់បាន១លើក ស្របពេល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១លើក និងបញ្ចូនបាល់២លើក។

គ្រប់គ្នានៃក្លិបសូមអរគុណកីឡាករទាំង២រូបចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ហើយយើងសូមជូនពរអោយមានសំណាងល្អសម្រាប់ថ្ងៃអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ