U21 ភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់លីគលំដាប់ទី ​២

September 23, 2020 - 12:01 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម ២១ ឆ្នាំនឹងចូលរួមពានរង្វាន់លីគលំដាប់ទី ២ (Cambodia League 2) ដែលនឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ។

ខណៈការប្រកួតបើកឆាកដំបូងរបស់ U21 ភ្នំពេញក្រោន នឹងត្រូវជួប ខេត្តត្បូងឃ្មុំ នាថ្ងៃទី​ ៤ ខែ តុលា វេលាម៉ោង ៣រសៀល។

U21 ភ្នំពេញក្រោន នឹងស្ថិតនៅក្នុងចំណោមក្រុម ៩ ផ្សេងទៀតរួមមាន សមាគមកីឡាបាល់ទាត់ ខ ភ ម, អាយ អេស អាយ ដង្កោសែនជ័យ, ឬទ្ធិសែន, សៀមរាប អេហ្វស៉ី, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ និងកោះកុង។

ការប្រកួតនឹងត្រូវប្រើប្រាស់រូបមន្តលីគដោយមួយក្រុមលេងចំនួន ៩ ប្រកួតដោយមានក្នុងទឹកដី និងក្រៅដី។ ខណៈក្រុមស្ថិតនៅកំពូលតារាងទាំង ៤ ត្រូវរង់ចាំនៅវគ្គខ្វែង។ លេខ ៤ ជួប លេខ ៣, ក្រុមឈ្នះ(លេខ ៣ រឺលេខ៤) ជួបក្រុមលេខ ២, ស្របពេលក្រុមស្ថិតចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គសន្សំពិន្ទុនឹងត្រូវចាំនៅវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ៕

មតិយោបល់


អត្ថបទផ្សេងៗ