ភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់ LEO PRE-SEASON CUP 2020

November 29, 2019 - 11:34 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានអញ្ជើញឲ្យចូលរួមពានរង្វាន់  LEO PRE-SEASON CUP 2020 គ្រោងធ្វើឡើងនៅលើទឹកដីនៃប្រទេសថៃ។

សម្រាប់ឆ្នាំនេះ ភ្នំពេញក្រោន ស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើប្រកួតនាថ្ងៃទី ២៥ ខែ មករាឆ្នាំ២០២០ ដោយត្រូវរង់ចាំការប្រកួតជម្រុះរវាង Chainat FC, Chiangmai FC, Chiangrai United។

ការប្រកួតទាំងអស់មានក្រុមចូលរួមចំនួន១២របស់ថៃ Muangthorng United, Thai Port FC, Chiangrai United, Nakhonratchasima FC, Prachuap FC, Chainat FC, Chiangmai FC, Pathum United, Khonkaen FC, Udonthani FC, Rayong FC និង Nong Bua Pitchaya FC ចំណែកក្រុម៣របស់អាស៊ានរួមមាន​ ភ្នំពេញក្រោន, Tampines Rovers, Lao Toyota និង Cerezo Osaka តំណាងឲ្យក្លិបអាស៊ី។

គួររំលឹកផងដែរថា ភ្នំពេញក្រោន ធ្លាប់ចូលរួមពានរង្វាន់ LEO PRE-SEASON CUP ម្តងហើយកាលពីឆ្នាំ២០១៩ ដោយបរាជ័យ ៤ទលល់០ ពេលជួប Nakhonratchasima FC៕

មតិយោបល់


អត្ថបទផ្សេងៗ