ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចែកផ្លូវគ្នាជាមួយ Thomas Sam Sochenn

July 4, 2019 - 9:07 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Thomas Sam Sochenn ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលកន្លះរដូវកាលមកនេះ ។

សូមជម្រាបជូនថា ដោយឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន យើងបានសម្រេចមិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះមកបង្ហាញទាំងនោះឡើយ ហេតុនេះសូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។

ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ Thomas នាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេសូមទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ