ភ្នំពេញក្រោន ចុះកិច្ចសន្យាខ្សែប្រយុទ្ធ Shane Booysen និង Dzarma Bata

July 2, 2019 - 2:59 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិប ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវកីឡាករចំណូលថ្មី Shane Booysen និង Dzarma Bata ។ ខ្សែប្រយុទ្ធទាំង២រូបនេះ នឹងបង្ហាញខ្លួននៅសឹង្ហ (The Singha) សម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ។

នេះជាគឺការវិលត្រលប់មកវិញរបស់ Booysen នៅកីឡដ្ឋាន RSN បន្ទាប់ពីចំណាយ២រដូវកាលនៅទីនេះកាលពីឆ្នាំ ២០១៥-២០១៧ និងឈ្នះលីគកំពូលកម្ពុជា ។ សម្រាប់ Bata ធ្លាប់មានប្រវត្តិលេងជាមួយក្លិបធំៗជាច្រើនក្នុងលីគ ដូចជាក្លិបស្វាយរៀង បឹងកេត អាស៊ីអឺរ៉ុប អង្គរថាយហ្គឺរ សូលទីឡូអង្គរ និងចុងក្រោយក្រុមក្រសួងការពារជាតិ ៕

មតិយោបល់


អត្ថបទផ្សេងៗ