ក្លឹបបាល់ទាត់ភ្នំពេញក្រោន តែងតាំងគ្រូផ្នែកចំណីអាហារកីឡា

January 8, 2020 - 10:47 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សសរីករាយក្នុងការប្រកាសជាផ្លូវការនៃការតែងតាំងលោក Arthur Planchenault ជាគ្រូផ្នែកចំណីអាហារកីឡា (Sports and Exercise Nutrition Coach)។

បុរសសញ្ជាតិបារាំងរូបនេះ នឹងត្រូវដឹកនាំក្រុមកីឡាករស្វែងយល់អំពីរបបចំណីអាហារសម្រាប់កម្លាំង និងរក្សាភាពមាំមួន ក្នុងនាមជាកីឡាករអាជីព។ ហើយក៏មានអំពីរបៀបសម្របទម្ងន់ ក្នុងការលេងបាល់ទាត់ និងជួយឲ្យកីឡាករឆាប់ជាសះស្បើយពីរបួស។

Arthur ក៏ទើបទទួលសញ្ញាប័ត្រផ្នែកចំណីអាហារកីឡាមកពី Shaw Academy នៅទីក្រុង Dublin ប្រទេសអៀរឡង់៕

មតិយោបល់


អត្ថបទផ្សេងៗ