ភ្នំពេញក្រោនសហការជាមួយ SCG កម្មវិធី SCG Kick & Share 2020 នៅខេត្តកំពតនាថ្ងៃអាទិត្យនេះ

February 25, 2020 - 2:44 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យ ទី១នេះ ក្រុមគ្រូបង្វឹក កីឡាករ ក៏ដូចជាបុគ្គលិកនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងកំពុងធ្វើដំណើរទៅកាន់ខេត្តកំពត ដើម្បីចូលរួមកម្មវិធី SCG Kick & Share 2020 ក្រោមកិច្ចសហការរវាងក្លឹបជាមួយនឹងក្រុមហ៊ុន SCG ។ ក្នុងដំណើរឆ្ពោះទៅកាន់ទឹកដីដ៏ស្រស់ស្អាតនេះ ក្រុមកីឡាកររបស់ភ្នំពេញក្រោន រួមជាមួយបុគ្គលិកទាំងអស់នឹងចូលរួមចែករំលែកបទពិសោធន៍ដល់ក្រុមកុមារតូចៗអំពីមូលដ្ឋាន ក៏ដូចជាបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់ ដែលកម្មវិធីនឹងចាប់ផ្តើមនាវាលាម៉ោង ៣:៣០រសៀល នៅរោងចក្រក្រុមហ៊ុន SCG ផ្ទាល់តែម្តង ។

Image may contain: 5 people, people smiling

Image may contain: 13 people

 

សូមបញ្ជាក់ផងដែរថា នេះជាសកម្មភាពសង្គមលើកទី១នៅដើមឆ្នាំ២០២០នេះ ដែលក្លឹបបានសហការជាមួយក្រុមហ៊ុន SCG ហើយយើងសង្ឃឹមថាបងប្អូនយើងដែលរស់នៅខេត្តកំពត នឹងចូលរួមជាមួយពួកយើងឲ្យបានច្រើនកុះករ!

មតិយោបល់


អត្ថបទផ្សេងៗ