ក្លឹបភ្នំពេញក្រោនសម្រេចផ្អាកការប្រមូលផ្តុំហ្វឹកហាត់ដល់យុវជនថ្នាល និងសិស្សសាលាបាល់ទាត់ទាំងអស់

November 12, 2020 - 6:35 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជម្រាបដល់សាធារណៈជនក៏ដូចជាអាណាព្យាបាលសិស្សដែលមានកូនកំពុងធ្វើការហ្វឹកហាត់តាមក្រុមនីមួយៗនៃសាលាបាល់ទាត់ ក៏ដូចជាក្រុមយុវជនថ្នាលភ្នំពេញក្រោនទាំងអស់ឲ្យបានជ្រាបថា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ក្លឹបបានសម្រេចបិទសាលាបាល់ទាត់គ្រប់កម្រិតអាយុ និងគ្រប់កម្រិតថ្នាក់ទាំងអស់ដោយមិនឲ្យមានការហ្វឹកហាត់នោះទេ ។

 

ក្រោយពីមានការប្រកាសចេញពីសហព័ន្ធបាល់ទាត់កម្ពុជាជុំវិញការផ្អាកការប្រកួតលីគទី២ លីគនារី ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និងការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ដូច្នេះថ្នាក់ដឹកនាំក្លឹបបានយល់ឃើញថាដើម្បីជាការទប់ស្កាត់ការរីករាលដាលនេះយើងត្រូវផ្អាកសកម្មភាពប្រមូលផ្តុំនានាទាំងអស់របស់យុវជននៅកីឡដ្ឋាន Smart RSN ។ អាស្រ័យដូចបានជម្រាបជូនខាងលើក្លឹបភ្នំពេញក្រោនសូមចូលរួមអភ័យទោសចំពោះអាណាព្យាបាលសិស្សទាំងអស់ ហើយសង្ឃឹមថាយើងទាំងអស់គ្នាចូលរួមសហការក្នុងការទប់ស្កាត់វីរុសនេះទាំងអស់គ្នា ដើម្បីអាចត្រលប់មកចូលធ្វើការហ្វឹកហាត់ក្នុងពេលដ៏ខ្លីខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ