ភ្នំពេញក្រោនតែងតាំង អ៊ុក សុធី ជាអ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាល

February 6, 2020 - 1:32 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចតែងតាំងអតីតខ្សែបម្រើកណ្តាល អ៊ុក សុធី ជាអ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលទាំងបីឈុតរបស់ក្លឹប៖ ក្រុមយុវជនអាយុក្រោម១៤ឆ្នាំ ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ និងក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ។ ក្នុងតំណែងថ្មីមួយនេះលោក អ៊ុក សុធី នឹងជួយត្រួតពិនិត្យលើការងារបច្ចេកទេសរបស់ក្រុមយុវជនទាំងពេលហ្វឹកហាត់ និងពេលប្រកួត ហើយបន្ថែមពីនេះទៅទៀតនោះគឺការផ្សារភ្ជាប់គ្នារវាងក្រុមយុវជនថ្នាលនៃក្រុមនីមួយៗ ក៏ដូចជាស្វែងរកដំណោះស្រាយនៅពេលដែលក្រុមជួបបញ្ហា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ក្រុមថ្នាលប្រកបដោយប្រសិទ្ធិភាព ។

គួររំលឹកផងដែរថាអតីតកីឡាករភ្នំពេញក្រោនរូបនេះបានទទួលវិញ្ញាបនបត្រ B-License ក្រោយបញ្ចប់វគ្គសិក្សានៅសាលាបាល់ទាត់ជាតិបាទី ហើយក្នុងការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងវិស័យបាល់ទាត់នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ