ភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ Booysen, សិលា និង តុលា

November 14, 2019 - 12:47 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយបញ្ចប់រដូវកាល២០១៩ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសជាផ្លូវការក្នុងការសម្រេចចែកផ្លូវជាមួយកីឡាករ Shane Booysen, នៅ សុខសិលា និងពុំ តុលា ។


ខ្សែបម្រើ សុខសិលា បានចូលរួមជាមួយយើងកាលពីដើមរដូវកាល២០១៩ ដោយលេង ៦លើក រកបាន២គ្រាប់ គ្រប់ពានរង្វាន់ ខណៈ តុលា លេងបាន៣ប្រកួត ។

ស្របពេល Booysen ចូលរួមជាមួយយើងម្តងទៀតនាពាក់កណ្តាលរដូវកាល ដោយរកបាន៧គ្រាប់ ក្នុងចំណោម១២ប្រកួត ។ គ្រប់គ្នានៃក្លិបសូមអរគុណកីឡាករ៣រូបចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គេហើយយើងសូមជូនពរអោយមានសំណាងល្អសម្រាប់ថ្ងៃអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ