ភ្នំពេញក្រោន និង Giravanz Kitakyushu ចាប់ដៃគ្នាជាលើកទី៣ចែករំលែកបទពិសោធន៍បាល់ទាត់នៅកីឡដ្ឋាន Smart RSN

January 6, 2020 - 10:44 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្លិបបាល់ទាត់ Giravanz Kitakyushu របស់ប្រទេសជប៉ុន នឹងចាប់ដៃគូសហការគ្នាជាលើកទី៣ក្នុងចែករំលែកបទពិសោធន៍បាល់ទាត់នៅកីឡដ្ឋាន Smart RSN។

ក្រុមការងាររបស់ក្លិប Giravanz Kitakyushu នឹងធ្វើការចែករំលែកបទពិសោធន៍បាល់ទាត់ពីថ្ងៃទី ៧ ដល់ ៩ ខែ មករា ដោយមានការចូលរួមពីក្រុមយុវជនអាយុក្រោម១២ និង១៥ឆ្នាំ និងក្រុមបាល់ទាត់សហគមន៍ភ្នំពេញក្រោន អាយុក្រោម១៤ឆ្នាំ ខណៈក៏នឹងមានការបង្ហាត់បង្ហាញដល់សំណាក់គ្រូបង្វឹកក្រុមយុវជន។

គួររំលឹកផងដែរថា ភ្នំពេញក្រោន និង Giravanz Kitakyushu ធ្លាប់បានចុះអនុស្សរណយោគយល់ក្នុងនាមជាដៃគូសហការបាល់ទាត់កាលពីខែ សីហា ឆ្នាំ២០១៨ កន្លងទៅ។ ជាមួយគ្នា Giravanz Kitakyushu ធ្លាប់មករាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០១៧។

*កម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់៖

  • ថ្ងៃទី ៧ ខែ មករា វេលាម៉ោង៥និង៣០នាទី ដល់ ៧និង៣០នាទី
  • ថ្ងៃទី ៨ ខែ មករា វេលាម៉ោង៥និង៣០នាទី ដល់ ៧និង៣០នាទី និងវេលាម៉ោង ៣ដល់៤ (ក្រុមការងារគ្រូបង្វឹក)
  • ថ្ងៃទី ៩ ខែ មករា វេលាម៉ោង៥និង៣០នាទី ដល់ ៧និង៣០នាទី

ព័ត៌មានពាក់ព័ន្ធ៖ http://www.ppcfc.com/official-partnership-signing-ceremony/

មតិយោបល់


អត្ថបទផ្សេងៗ