ការប្រកួតរវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ សម្រេចផ្លាស់ប្តូរមកកីឡដ្ឋាន Smart RSN វិញ

March 11, 2020 - 5:40 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចរួមគ្នាដោយនឹងធ្វើការផ្លាស់ប្តូរទឹកដីសម្រាប់ការប្រកួតនាថ្ងៃទី១៥ ខែមីនា ពីកីឡដ្ឋាន SRU មកកាន់កីឡដ្ឋាន Smart RSN ក្នុងសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា រដូវកាល២០២០ ដើម្បីជាការរួមគ្នាប្រយុទ្ធប្រឆាំង ក៏ដូចជាបង្ការបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងពេលដែលវីរុសកូរុណាថ្មី ឬ Covid-19 កំពុងកើតមានលើបុរសជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាបនោះ។

តាមគម្រោងការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន SRU វេលាម៉ោង ៣រសៀល ខណៈបានធ្វើការផ្លាស់មកកាន់កីឡដ្ឋាន Smart RSN វេលាម៉ោង៦ល្ងាចវិញចំណែកពេលវេលានៃការប្រកួតជើងទី២ នាថ្ងៃទី២៦ ខែកក្កដា នឹងធ្វើការផ្លាស់ប្តូរពីកីឡដ្ឋាន Smart RSN ទៅកាន់កីឡដ្ឋាន SRU ដោយចាប់ផ្តើមនៅវេលាម៉ោង ៣រសៀល។

ចំណែកបញ្ហាប្រព័ន្ធភ្លើងនៅកីឡដ្ឋាន Smart RSN ក៏បានធ្វើការជួសជុលជាបណ្តោះអាសន្នសិន និងត្រូវរង់ចាំមើលលទ្ធផលជាក់ស្តែងសម្រាប់ការប្រកួតនាសប្តាហ៍នេះបន្ទាប់ពីជួបបញ្ហាកាលពីពេលលេងជាមួយអាស៊ីអឺរ៉ុបយូណាយធីតរួចមក។

មតិយោបល់


អត្ថបទផ្សេងៗ