អ្នកគ្រូពេទ្យផ្នែកចលនា ប៊ិក ផល្លី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កោះហៅចូលរួមជាមួយក្រុមនារីកម្ពុជា

January 30, 2019 - 3:26 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកគ្រូពេទ្យផ្នែកចលនារបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ប៊ិក ផល្លី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិនារីក្រោម១៩ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមនាចុងខែកុម្ភៈខាងមុខនេះ ។

សូមបញ្ជាក់ថាអ្នកគ្រូពេទ្យផ្នែកចលនា ប៊ិក ផល្លី តែងតែបំពេញភារៈកិច្ចរបស់ខ្លួនជាមួយក្រុមឈុតធំ ក៏ដូចជាក្រុមផ្សេងៗទៀតនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ យើងសូមជូនពរដល់អ្នកគ្រូពេទ្យឲ្យទទួលបានជោគជ័យក្នុងការបំពេញភារៈកិច្ចជាមួយក្រុមជម្រើសជាតិនារីកម្ពុជានាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ