Paulo Victor និយាយអំពីការប្រកួតជាមួយក្លិប វិសាខា « យើងចូលទីលានដើម្បីជ័យជម្នះ »

July 18, 2019 - 11:03 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន នឹងជួបជាមួយ វិសាខា ក្នុងការប្រកួតក្រៅដីក្នុងលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យនេះ ខណៈខ្សែប្រយុទ្ធ Paulo Victor បានបញ្ជាក់ថាមិនចង់ទទួលបានអ្វីទាំងអស់ក្រៅពី៣ពិន្ទុនោះទេ។

ក្លិបមាសរហ័ស្សនាម The Red Singha បានបរាជ័យ ៣ទល់១ ពេលជួប វិសាខា កាលពីជើងទី១ ក្នុងទឹកដី និង ​Paulo Victor ជាអ្នករកគ្រាប់បាល់សម្រាប់យើង ហើយសង្ឃឹមថាអាចរកគ្រាប់ម្តងទៀតពេលជួបក្លិបនេះ។

ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបាននិយាយថា៖ «យើងដឹងថាការប្រកួតពិតជាលំបាក ប៉ុន្តែយើងមានឱកាសច្រើនក្នុងការឈ្នះ សម្រាប់ខ្ញុំយើងចាញ់ការប្រកួតដំបូង ដូច្នេះយើងត្រូវតែយក៣ពិន្ទុត្រលប់មកវិញ។ ខ្ញុំតែងតែចូលទីលានដើម្បីជ័យជម្នះ ដូច្នេះការប្រកួតជាមួយពួកគេមិនលំបាកនោះទេដោយសារយើងចង់បាន៣ពិន្ទុ»។

«កាលពីជើងទីមួយខ្ញុំគិតថាយើងអាចទទួលបាន៣ពិន្ទុ និងច្រើនជាងនេះ បើសិនជាខ្ញុំអាចរកគ្រាប់បាល់ និងជួយក្រុមដើម្បីឈ្នះ ហើយបើដូចនោះមែនខ្ញុំនឹងសប្បាយចិត្ត»។

«យើងកំពុងវិវត្តនៅក្នុងការប្រកួតប្រជែង ហើយក្រុមរបស់យើងបានរីកចម្រើនទៅមុខរាល់សកម្មភាពនៅលើវាលស្មៅ ដូច្នេះប្រសិនបើយើងផ្តោតអារម្មណ៍ និងមានគោលដៅច្បាស់លាស់ យើងពិតជាលំបាកណាស់ក្នុងការចាញ់ក្រុមណាមួយនៅក្នុងលីក»។

ជាមួយគ្នានោះ Paulo Victor ក៏បានកោតសរសើរជាមួយកីឡាករចំណូលថ្មីរបស់ក្លិប ភ្នំពេញក្រោន មានដូចជា Dzarma Bata និង Shane Booysen ដែលរួមបញ្ចូលគ្នារកបាន៩គ្រាប់ក្នុងការប្រកួត២លើកដំបូង ដោយរូបគេបានបន្ថែមថា៖ «យើងកំពុងស្គាល់ព្យាយាមស្វែងយល់ពីគ្នានៅលើទីលាន ដូច្នេះប្រាកដថាការប្រយុទ្ធរបស់យើងនឹងពិបាកក្នុងការបញ្ឈប់»។

មតិយោបល់


អត្ថបទផ្សេងៗ