Paulo Victor ជាមួយនឹងការត្រៀមខ្លួនសម្រាប់ការត្រលប់មកវិញនៃលីគកំពូល

May 30, 2020 - 12:33 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅពេលឆាប់ៗនេះហើយ កីឡាករខ្សែប្រយុទ្ធជួរមុខភ្នំពេញក្រោន Paulo Victor មានអារម្មណ៍រីករាយជាខ្លាំងជាមួយនឹងព័ត៌មានខាងលើនេះ ដោយរូបគេកំពុងតែទន្ទឹងរង់ចាំការប្រកួតប្រជែងនេះណាស់ ។

ថ្លែងប្រាប់ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបគេបាននិយាយថា៖ « ខ្ញុំសប្បាយចិត្តជាមួយនឹងការត្រលប់មកវិញរបស់លីគកម្ពុជា ហើយសមាជិកយើងទាំងអស់ក៏ដូចគ្នាដែរ ។ ខ្ញុំមានការត្រៀមខ្លួនរួចជាស្រេចតាំងពីលីគកំពូលផ្អាកមកម្ល៉េះ ខ្ញុំតែងតែធ្វើការហ្វឹកហាត់ដើម្បីការប្រកួតខាងមុខជានិច្ច បើទោះបីជាហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះក៏ដោយ ។ ខ្ញុំយល់ថាមិត្តរួមក្រុមទាំងអស់ក៏ធ្វើរឿងនេះបានល្អដែរ ព្រោះយើងត្រូវតែរឹងមាំជានិច្ចទាំងអស់គ្នា » ។

សម្រាប់ការប្រកួតដែលនឹងត្រលប់មកវិញនេះភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយវិសាខា ដូច្នេះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយអំពីការប្រកួតនេះយ៉ាងដូច្នេះថា៖ « ខ្ញុំចង់លេងក្នុងការប្រកួតហ្នឹងណាស់ ព្រោះខ្ញុំគិតថាជាការប្រកួតដ៏ធំមួយនៅកម្ពុជា យើងតែងតែជម្រុញលើកទឹកចិត្តខ្លួនឯង ក៏ដូចជាជឿជាក់លើក្រុម ដោយឆ្នាំនេះយើងមានភាពរឹងមាំច្រើន ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងយក៣ពិន្ទុបានពីការប្រកួតនោះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ