Paulo Victor ជាមួយនឹងការយល់ឃើញទៅលើក្រុមក្រោយចប់រដូវកាលឆ្នាំ២០២០

November 3, 2020 - 8:26 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយការប្រកួតនៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២០បានបញ្ចប់ទៅ ដោយក្រុមសីង្ហក្រហមភ្នំពេញក្រោនបានចំណាត់ថ្នាក់លេខ៣ ខ្សែប្រយុទ្ធឆ្នើម Paulo Victor បានបង្ហាញការយល់ឃើញរបស់ខ្លួនជាមួយនឹងភាពរីករាយផង និងភាពសោកស្តាយព្រមគ្នា ។ កីឡាករដែលចូលរួមជាមួយភ្នំពេញក្រោនតាំងពីឆ្នាំ២០១៩រូបនេះបាននិយាយថា៖ « ខ្ញុំសប្បាយចិត្តដែលខ្ញុំបានជួយក្រុមលេងបានលទ្ធផលល្អជាងឆ្នាំមុន ប៉ុន្តែខ្ញុំមិនសប្បាយចិត្តដោយសារតែឆ្នាំនេះខ្ញុំមានបញ្ហារបួសច្រើន អវត្តមានលើការប្រកួតជាច្រើន ខ្ញុំគួរតែពាក់អាវក្រុមយើង និងលេងការប្រកួតទាំងអស់ដើម្បីឈ្នះពានរង្វាន់នេះ » ។

ជុំវិញជាមួយនឹងការយល់ឃើញជារួមលើក្រុមកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់ថា៖ « សម្រាប់ខ្ញុំមិត្តក្នុងក្រុមរបស់យើងគឺជាក្រុមដ៏ល្អមួយនៅកម្ពុជា ពួកគេគ្រាន់តែត្រូវការពេលវេលាបន្ថែមទៀតតែប៉ុណ្ណោះដើម្បីជម្នះលើភាពលំបាកក្នុងការប្រកួតមួយចំនួនក្នុងទីលាន ។ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំក្លឹបនឹងរៀបចំក្រុមឲ្យកាន់តែល្អបន្ថែមទៀតដើម្បីឈ្នះជើងឯកជូនទៅកាន់អ្នកគាំទ្រ ព្រោះពួកគេសមនឹងទទួលបានអ្វីគ្រប់យ៉ាង » ។

គួរបញ្ជាក់ផងដែរថាក្នុងចំណោមការប្រកួតទាំង១៧លើកនៃលីគកំពូលកម្ពុជាឆ្នាំ២០២០ កីឡាករ Paulo Victor បានបង្ហាញខ្លួនជាមួយក្រុមចំនួន៩លើក ទាត់បញ្ចូលទី៧គ្រាប់ និងបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានសម្រេចចំនួន២លើក ៕

មតិយោបល់


អត្ថបទផ្សេងៗ