Paulo Victor ស្ថិតនៅមន្ទិលសង្ស័យសម្រាប់ការបង្ហាញខ្លួនក្នុងជំនួបជាមួយ សាលាបាល់ទាត់ជាតិបាទី

February 20, 2020 - 4:02 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

Paulo Victor ដែលរងរបួសតាំងពីជំនួបជាមួយ Chiangrai United ក្នុងពានរង្វាន់ Leo Pre-season Cup 2020 នៅតែបន្តមន្ទិលសង្ស័យក្នុងការវិលមកជួយក្រុមវិញ ទោះបីអាចត្រលប់មកហ្វឹកហាត់វិញក៏ដោយ។

កីឡាករវ័យ២៦ឆ្នាំដែលរងបញ្ហារបួសកជើងខាងស្តាំរូបនេះបានអវត្តមានក្នុងជំនួបយកឈ្នះ អគ្គិសនីកម្ពុជា ៣ទល់០ នៃការប្រកួតបើកឆាក លីគកំពូលកម្ពុជារដូវកាល២០២០។

ស្របពេលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ អាចនឹងបន្តអវត្តមានសម្រាប់ជំនួបជាមួយរវាង ភ្នំពេញក្រោន និង សាលាបាល់ទាត់ជាតិបាទី នាថ្ងៃ អាទិត្យ ទី២៣ ខែកុម្ភៈ វេលាម៉ោង៣និង៣០នាទីរសៀល នាទីលានមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី។

Paulo Victor  បាននិយាយពីស្ថានភាពរបួសខ្លួនថា៖«ខ្ញុំមិនទាន់ដឹងទេ ព្រោះកាលពីម្សិលមិញ ខ្ញុំបានទៅគ្លីនិចដើម្បីពិនិត្យមើលអំពីស្ថានភាពរបួស។ គ្រូពេទ្យបានឲ្យខ្ញុំសម្រាប់៣ថ្ងៃទៀត ដើម្បីត្រលប់មកហ្វឹកហាត់ពេលលេញវិញ ប៉ុន្តែខ្ញុំបានហ្វឹកហាត់ផ្នែករាងកាយ២ទៅ៣ថ្ងៃហើយ។ រាងកាយខ្ញុំមានអារម្មណ៍ប្រសើរឡើងរួចទៅហើយ»។

«ខ្ញុំពិតជាសោកស្តាយដែលបានមិនបានបង្ហាញខ្លូនជាការប្រកួតដ៏សំខាន់សម្រាប់ខ្ញុំដើម្បីទទួលបានទំនុកចិត្ត និងបន្តជួយ ភ្នំពេញក្រោន ក្នុងគោលដៅដែលយើងមានសម្រាប់ឆ្នាំនេះ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលយើងអាចយកបាន៣ពិន្ទុដំបូង»។

«វាល្អណាស់ក្នុងការចាប់ផ្តើមដោយជ័យជម្នះ ប៉ុន្តែវានៅមានការប្រកួតជាច្រើននៅខាងមុខ។ យើងដឹងថាយើងត្រូវការធ្វើឱ្យប្រសើរឡើងច្រើនដើម្បីយើងអាចសុបិន្តអំពីជើងឯក»។

«យើងដឹងថាវាមិនងាយស្រួលនោះទេ ព្រោះមិនមានការប្រកួតងាយស្រួលទេនៅក្នុងការប្រកួត ហើយក្រុមរបស់ពួកគេខ្លាំងនៅផ្ទះ។ ពួកគេក៏មានស៊ាំលេងនៅពេលក្តៅវេលាម៉ោង៣និង៣០នាទីរសៀល។ យើងត្រូវការផ្តោតយកចិត្តទុកដាក់ក្នុងការប្រកួតដែលយើងអាចរកគ្រាប់បាល់បានហើយនាំមកនូវ៣ពិន្ទុមកផ្ទះវិញ»៕

មតិយោបល់


អត្ថបទផ្សេងៗ