Paulo Victor៖«បាល់ទាត់នាំក្លឹបបាល់ទាត់ភ្នំពេញក្រោន ទៅដល់ប្រេស៊ីល»

May 12, 2020 - 1:50 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

Paulo Victor បាននិយាយថាក្រុមគ្រួសារ និងមិត្តភក្តិនៅប្រេស៊ីលបានតាមដានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងបាល់ទាត់កម្ពុជាចាប់តាំងពីរូបគេបានចូលរួមជាមួយក្លឹបកាលពីរដូវកាលមុន។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះមានមហិច្ឆិតាចង់ឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលនេះ បន្ទាប់ពី Red Singha ចាប់ផ្តើមយ៉ាងល្អជាមួយនឹងការឈ្នះ ៤ លើកនិងស្មើពីការប្រកួត ៥ លើកដំបូងដែលមើលឃើញថាកំពុងឈរនៅលើកំពូលតារាង។

Paulo Victor បានប្រាប់គេហទំព័រ ppcfc.com ថា៖«រាល់ព័ត៌មានអំពីខ្ញុំ និងក្លឹបរបស់ខ្ញុំបានទៅដល់ទីក្រុងកំណើតរបស់ខ្ញុំ ហើយមនុស្សជាច្រើនចូលចិត្តចាប់ផ្តើមចង់ដឹងពីអាជីពរបស់ខ្ញុំ។ មនុស្សជាច្រើននៅក្នុងទីក្រុងរបស់ខ្ញុំឥឡូវនេះចង់ដឹងកាន់តែច្បាស់អំពីបាល់ទាត់កម្ពុជាហើយខ្ញុំគិតថាវាត្រូវបានគេមើលដោយភ្នែក»។

«មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំជាច្រើនបានតាមដានការប្រកួតរបស់ខ្ញុំនៅ ភ្នំពេញក្រោន។ ដូច្នេះខ្ញុំតែងតែព្យាយាមអស់ពីសមត្ថភាពព្រោះតែងតែមានអ្នកមើលខ្ញុំលេង។ ការលេងនៅ ភ្នំពេញក្រោន គឺជាឱកាសមួយសម្រាប់ខ្ញុំ ដូច្នេះខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាម្ចាស់ជើងឯកជាមួយក្លឹបដែលខ្ញុំកោតសរសើរយ៉ាងខ្លាំង»។

«កាលពីឆ្នាំមុនមានកីឡាករប្រេស៊ីលតិចណាស់នៅទីនេះ [Metfone Cambodian League] ហើយឥឡូវនេះមានច្រើនរួចទៅហើយ។ ម្ចាស់ក្លិបជាច្រើនច្រើនកំពុងវិនិយោគ ហើយខ្ញុំគិតថាក្នុងរយៈពេលពីរទៅបីឆ្នាំទៀតវានឹងនាំអ្នកគាំទ្រឱ្យមានបាល់ទាត់ល្អប្រសើរ និងប្រសើរជាងមុន»។

«មនុស្សជាច្រើនសួរខ្ញុំថាតើនៅទីនេះយ៉ាងម៉េច ហើយមិត្តភក្តិរបស់ខ្ញុំជាច្រើនដែលបានលេងជាមួយខ្ញុំនៅប្រេស៊ីល និងកូរ៉េខាងត្បូងក៏សួរខ្ញុំអំពីប្រទេស និងបាល់ទាត់ដែរ។ មនុស្សជាច្រើនចង់ដឹងអំពីប្រទេសនេះ និងខ្ញុំតែងតែប្រាប់ពួកគេថាវាល្អណាស់នៅទីនេះ។ គ្រួសារខ្ញុំ និងខ្ញុំចូលចិត្តនៅទីនេះ»៕

មតិយោបល់


អត្ថបទផ្សេងៗ