Paulo Victor ចូលរួមហ្វឹកហាត់ជាមួយក្រុមក្រោយពីរងរបួសជាងពីរសប្តាហ៍

January 9, 2019 - 3:07 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើប្រយុទ្ធចំណូលថ្មី Paulo Victor នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមជាថ្មីម្តងទៀតនៅថ្ងៃនេះក្រោយរងរបួសសាច់ដុំជើងកំឡុងពេលហ្វឹកហាត់កាលពី ២សប្តាហ៍មុន ។ តាមការបញ្ជាក់ពីលោកគ្រូបង្វឹកក្រុមឈុតធំ Leonardo បានបញ្ជាក់ថា កីឡាករ Paulo បានធូរស្រាលហើយពីបញ្ហារបួស រូបគេក៏ត្រៀមចូលរួមហ្វឹកហាត់ជាថ្មីម្តងទៀតដែរ ហើយសង្ឃឹមថានៅថ្ងៃសៅរ៍នេះគេនឹងបានចូលរួមលេងជាមួយក្រុម ។

សូមបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធថ្មីរូបនេះបានចូលរួមជាមួយក្រុមភ្នំពេញក្រោនកាលពីដើមខែធ្នូកន្លងទៅ ហើយរូបគេបានធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាធម្មតានោះទេ ប៉ុន្តែរូបគេក៏បានរងរបួសសាច់ដុំក្នុងកំឡុងពេលហ្វឹកហាត់ ដែលធ្វើឲ្យគេខកខាតមិនបានចូលរួមប្រកួតក្នុងការប្រកួតមិត្តភាពពីរលើកកន្លងមកនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ