ប៉ាក់ កែវម៉ូនី ពេញចិត្តជាមួយការបង្ហាញខ្លួនក្នុងការប្រកួតប៉ះក្រុមខ្លាំងៗនៅលីគ

October 1, 2020 - 12:31 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានបង្ហាញខ្លួនជាមួយសឹង្ហក្រហមភ្នំពេញក្រោនក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយនេះកីឡាករ ប៉ាក់ កែវម៉ូនី បានយល់ថាខ្លួនកាន់តែមានទំនុកចិត្ត និងមានភាពវិជ្ជមានលើខ្លួនឯងបន្ថែមទៀត ។

កីឡាករដែលលេងបានពីរតំណែងទាំងខ្សែការពារកណ្តាល និងខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ « ខ្ញុំលេងបាន៩០នាទីពេញ២ប្រកួតហើយ ហើយក៏ប្រកួតខ្លះខ្ញុំក៏មានការប្តូរចូលដែរ ។ ខ្ញុំបានលេងជម្រើសដំបូងជាមួយក្រុមវិសាខា ដែលលទ្ធផលនោះគឺ ០-០ ខ្ញុំមានអារម្មណ៍សប្បាយចិត្តក្នុងការប្រកួតជាមួយក្រុមខ្លាំងនៅលីគកំពូល ដែលការប្រកួតពិតជាតានតឹង និងជួបជាមួយកីឡាករដែលមានគុណភាពល្អៗច្រើនសុទ្ធតែជម្រើសជាតិផងដែរ » ។

សូមបញ្ជាក់ថាកីឡាករវ័យ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនជាមួយក្រុមភ្នំពេញក្រោនក្នុងការប្រកួតលីគកំពូលកម្ពុជាចំនួន៤លើក និងពានរង្វាន់សម្តេចហ៊ុន សែន២លើក ៕

មតិយោបល់


អត្ថបទផ្សេងៗ