ប៉ាក់ កែវម៉ូនី៖ «ទោះបីជាឆ្នាំមុនបានលេងជាមួយក្រុមខ្លាំងៗនៅលីគ ប៉ុន្តែខ្ញុំនៅមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ»

December 22, 2020 - 10:53 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រុមសីង្ហក្រហមភ្នំពេញក្រោន កីឡាករប៉ាក់ កែវម៉ូនី បានសម្តែងអារម្មណ៍រីករាយជាមួយការបន្តនេះ ហើយរូបគេបានយល់ឃើញពីការវិវឌ្ឍន៍ខ្លួនរបស់ខ្លួនថា៖ « ការពីឆ្នាំមុនចំពោះការប្រកួតដំបូងៗនៅដើមរដូវកាលខ្ញុំមិនបានបង្ហាញខ្លួនទេ ប៉ុន្តែការប្រកួតមួយចំនួនបន្ទាប់ពីលីគត្រលប់មកវិញនោះខ្ញុំបានលេងជាមួយក្រុមខ្លាំងៗមួយចំនួនដូចជាលេងជាមួយក្រុមណាហ្គាវើលដ៏ វិសាខា និងការប្រកួតចុងក្រោយគឺលេងជាមួយបឹងកេត ពួកគេសុទ្ធតែជាក្រុមល្អៗនៅលីគ ខ្ញុំមានអារម្មណ៍ល្អណាស់ដែលបានបង្ហាញខ្លួនជាមួយក្រុមខ្លាំង ប៉ុន្តែខ្ញុំដឹងថាខ្ញុំនៅមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ » ។

ជាមួយនឹងការកែតម្រូវចំនុចខ្វះខាតរបស់ខ្លួនខ្សែបម្រើកណ្តាលរូបនេះបានបន្ថែមលើគម្រោងរបស់ខ្លួននៅរដូវកាលថ្មីនេះថា៖ « គម្រោងរបស់ខ្ញុំនៅរដូវកាលថ្មីនេះគឺនឹងជួយក្រុមឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឲ្យក្រុមខ្លាំងជាងរដូវកាលមុនទាំងលទ្ធផល និងការអភិវឌ្ឍន៍ខ្លួនរបស់កីឡាករម្នាក់ៗ យើងទាំងអស់គ្នាត្រូវធ្វើការជាក្រុមឲ្យបានល្អដើម្បីទទួលបានលទ្ធផលដែលយើងចង់បាន » ៕

មតិយោបល់


អត្ថបទផ្សេងៗ