សមាជិកក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនចំនួន៥នាក់ចូលរួមធ្វើតេស្តជាមួយក្រុមជម្រើសជាតិកម្ពុជា

January 28, 2019 - 11:37 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សមាជិកក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោនចំនួន៥នាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅឲ្យចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមនាចុងខែកុម្ភៈខាងមុខនេះ ។ 

(ម៉ាក ស្រីរ័ត្ឋ)

(ហ្គយ មៀវស៊ីវ)

(យ៉ែម នារតី)

(ហេង សៀកឡេង)

(គាត ស៊ីវហ័ង)

សូមជម្រាបថាកីឡាការិនីទាំង៥រូបនោះរួមមាន៖ អ្នកចាំទី២រូបគឺ ម៉ាក ស្រីរ័ត្ឋ និងហ្គយ មៀវស៊ីវ ខ្សែប្រយុទ្ធ យ៉ែម នារតី និងកីឡាការិនី២រូបទៀត ហេង សៀកឡេង និងគាត ស៊ីវហ័ង ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាការិនីទាំង៥រូប ឲ្យទទួលបានជោគជ័យក្នុងការធ្វើតេស្តសមត្ថភាពនេះ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ