លោកគ្រូ ស៊ុំ វណ្ណា និងអ្នកគ្រូ ម៉ៅ សាវីន ចូលរួមវគ្គបណ្ដុះបណ្ដាលដែលដឹកនាំដោយក្រុមគ្រូមកពី Tottenham Hotspur

February 22, 2019 - 12:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅព្រឹកថ្ងៃនេះលោកគ្រូជំនួយក្រុមឈុតធំភ្នំពេញក្រោន ស៊ុំ វណ្ណា និងអ្នកគ្រូបង្វឹកក្រុមនារី ម៉ៅ សាវីន បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក Training for trainers on grassroots football programme development ដែលមានការដឹកនាំដោយលោក Anton Blackwood និងលោក Shaun Harris ជាក្រុមគ្រូបង្វឹកមកពីក្លឹបបាល់ទាត់ Tottenham Hotspur ។

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើងនៅសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ក្នុងគោលបំណងដើម្បីឲ្យគ្រូបង្វឹកនៅប្រទេសកម្ពុជាទទួលបានចំនេះដឹងថ្មីៗទាក់ទងទៅនឹងវិស័យបាល់ទាត់ ៕

មតិយោបល់


អត្ថបទផ្សេងៗ