ប្រធានក្រុមភ្នំពេញក្រោនត្រលប់មកពីរៀននៅសាលាជាតិបាទីភ្លាមចូលរួមហ្វឹកហាត់ជាមួយក្រុមភ្លែត

September 14, 2018 - 10:56 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ប្រធានក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន អ៊ុក សុធី ទើបតែត្រលប់មកពីសាលាបាល់ទាត់ជាតិបាទី រៀនវគ្គគ្រូបង្វឹកកម្រិត B កាលពីម្សិលមិញ ហើយក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមតែម្តងដើម្បីត្រៀមការប្រកួតចុងសប្តាហ៍នេះ ។ សុធីបានបញ្ជាក់ថា៖ « សម្រាប់វគ្គសិក្សាដែលខ្ញុំបានចូលរួមនោះគឺគេចែកចេញជាពីរផ្នែក ដោយផ្នែកនីមួយៗត្រូវសិក្សារយៈពេល១០ថ្ងៃ ដូច្នេះខ្ញុំទើបតែបញ្ចប់ការសិក្សាផ្នែកទីមួយ និងត្រូវបន្តផ្នែកទីពីរនៅពេលក្រោយទៀត » ។

ចំពោះការប្រកួតនៅសប្តាហ៍នេះប្រធានក្រុមរូបនេះបាននិយាយថា៖​ «ឥឡូវនេះខ្ញុំបានចូលរួមហ្វឹកហាត់ជាមួយក្រុមវិញដើម្បីត្រៀមប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបនាថ្ងៃអាទិត្យនេះ ។ ចំពោះការត្រៀមខ្លួនក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្ញុំនិងក្រុមទាំងមូលក្នុងការប្រកួតនេះគឺយើងបានត្រៀមខ្លួនរួចរាល់ហើយ យើងត្រូវតែឈ្នះការប្រកួតនេះ ព្រោះការប្រកួតនៅជើងទីមួយយើងបានត្រឹមតែស្មើរជាមួយពួកគេនៅក្នុងទឹកដីរបស់យើង ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អ » ។

គួរបញ្ជាក់ផងដែរថាក្រុមភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិចដើម្បីប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបនាថ្ងៃអាទិត្យនេះ វេលាម៉ោង ៣:០០ រសៀល ៕

មតិយោបល់


អត្ថបទផ្សេងៗ