គ្រូថ្នាលភ្នំពេញក្រោននឹងរៀនសូត្របន្ថែមជាមួយគ្រូជំនាញរបស់ PFSA នៅល្ងាចនេះ

January 28, 2019 - 12:50 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅល្ងាចនេះលោក Dean Whitehouse ដែលជាគ្រូជំនាញរបស់អង្គការ PFSA និងជាប្រធានផ្នែកអភិវឌ្ឍន៍យុវជននៅក្លឹប Manchester United ព្រមទាំងលោក David Hobson នឹងធ្វើការបង្រៀនគ្រូយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងបីកម្រិតរួមមាន៖​ គ្រូយុវជនថ្នាល គ្រូសហគមន៍ និងគ្រូអេលីត ។ ការបង្រៀននេះនឹងធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់ពិសេសផ្តោតលើយុវជននៅប្រទេសកម្ពុជា ។

សូមបញ្ជាក់ថាលោក Dean Whitehouse និងលោក David Hobson ក៏បានចូលរួមក្នុងកម្មវីធី Smart Community Cup 2019 រយៈពេលពីរថ្ងៃរួចមកហើយនៅកីឡដ្ឋាន RSN ហើយសម្រាប់ថ្ងៃនេះលោកក៏ចំណាយពេលមួយថ្ងៃទៀតដើម្បីធ្វើការហ្វឹកហាត់គ្រូបង្វឹកយុវជនក្លឹបផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ