កីឡាករ៦រូបភ្នំពេញក្រោនបន្តជាប់ក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី ដើម្បីប្រកួត AFC U-23 Championship qualification

March 18, 2019 - 11:10 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅចូលរួមក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពូល H ចុងខែនេះ ។ កីឡាករទាំង៦រូបនេះគឺជាកីឡាករដែលទើបតែប្រកួតចប់ក្នុងព្រឹត្តិការណ៍ AFF U22 Championship 2019 ក្នុងពេលថ្មីៗនេះដោយក្នុងនោះរួមមាន៖ អ្នកចាំទី សាវែង សំណាង កីឡាករ សឿត បារាំង កីឡាករ យ៊ើ មូស្លីម កីឡាករ យ៊ើ សាហ្វី កីឡាករ អ៊ន ចាន់ប៉ូលីន និងកីឡាករ ប្រាក់ ធីវ៉ា ។

 

សូមបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនឹងត្រូវរៀបចំឡើងនៅប្រទេសកម្ពុជា ហើយគ្រោងធ្វើឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្រាប់ក្រុមគោព្រៃកម្ពុជាស្ថិតនៅពូល H ជាមួយប្រទេសចំនួន ៣ផ្សេងទៀត រួមមាន កូរ៉េខាងត្បូងអូស្ត្រាលី និង ឆាយនីសតៃប៊ិ ៕

មតិយោបល់


អត្ថបទផ្សេងៗ