បេសកកម្មជាមួយក្រុមជម្រើសជាតិត្រូវបានបញ្ចប់កីឡាករទាំង៦រូបនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃនេះវិញ

February 28, 2019 - 12:41 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីកីឡាករទាំង៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ AFF U22 2019 រួចមក ពួកគេនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមវិញជាធម្មតានៅថ្ងៃនេះ ។ កីឡាករទាំង៦រូបដែលបានបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិរួមមាន៖ អ្អ្នកចាំទី សាវែង សំណាង កីឡាករ សឿត បារាំង កីឡាករ យ៊ើ មូស្លីម កីឡាករ យ៊ើ សាហ្វី កីឡាករ អ៊ន ចាន់ប៉ូលីន និងកីឡាករ ប្រាក់ ធីវ៉ា ។

 

 

សូមបញ្ជាក់ថា ការប្រកួតក្នុងពានរង្វាន់ AFF U22 Championship 2019 នឹងត្រូវបានបញ្ចប់ទៅដោយក្រុមកម្ពុជាបានចំណាត់ថ្នាក់លេខ៤ ក្រោយប្រកួតចាញ់ក្រុមវៀតណាម ១-០ ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ។

មតិយោបល់


អត្ថបទផ្សេងៗ