កីឡាករទាំងបីរូបនេះមិនបានធ្វើដំណើរទៅកាន់ប្រទេសថៃជាមួយមិត្តរួមក្រុមនោះទេ

January 17, 2019 - 10:17 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណៈពេលដែលសមាជិកនៃក្រុមកីឡាករឈុតធំកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃនាព្រឹកនេះ ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ Leo Pre-Season Cup 2019 យើងឃើញថាកីឡាករបីរូបមិនបានចូលរួមជាមួយក្រុមនោះទេ ។ កីឡាករបីរូបដែលមិនបានទៅលេងក្នុងការប្រកួតនៅប្រទេសថៃជាមួយមិត្តរួមក្រុមនោះគឺកីឡាករជា ច័ន្ទដារ៉ា កីឡាករម៉ៅ ពិសិដ្ឋ និងកីឡាករស៊ាន ភីសារ ដោយសារតែពួកគេមានបញ្ហារបួសជង្គង់កំឡុងពេលហ្វឹកហាត់ ។

 

កីឡាករទាំងបីរូបនេះអាចនឹងអវត្តមាននៅលើទីលានរយៈពេលយូរ ព្រោះពួកគេត្រូវកាពេលវេលាដើម្បីឲ្យរបួសមានភាពប្រសើរឡើងជាលំដាប់ តែទោះជាយ៉ាងណាក៏ដោយយើងសូមជូនពរដល់កីឡាករវ័យក្មេងទាំងបីរូបនេះឆាប់ជា និងបានវិលត្រលប់មកទីលានវិញនៅពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ