អ៊ុក សុវណ្ណ៖ យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែងពានរង្វាន់សម្តេច!

July 16, 2018 - 11:05 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីបានប្រកួតចាញ់ក្រុមកំពុងឡើងជើងវិសាខានៅក្នុងដីរបស់ខ្លួនក្នុងលទ្ធផល ១-៣ រួចមក កីឡាករអ៊ុក សុវណ្ណ ដែលជាខ្សែការពាររបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន បានយល់ឃើញថាក្រុមរបស់ខ្លួនបានអស់ឱកាសក្នុងការប្រជែងដណ្តើមយកពានរង្វាន់លីគកំពូលកម្ពុជាហើយ ។

ប៉ុន្តែកីឡាករវ័យក្មេងរូបនេះបានបញ្ជាក់ថាពួកយើងនៅមានឱកាសមួយទៀតសម្រាប់ឆ្នាំនេះគឺការប្រជែងយកពានរង្វាន់សម្តេចហ៊ុន សែន ។ សុវណ្ណបានលើកឡើងថា៖​ «ក្រុមរបស់យើងធ្លាប់បាននិយាយគ្នាហើយថា គ្នាយើងអសឱកាសក្នុងការដណ្តើមពានលីគកំពូលហើយ ឆ្នាំនេះយើងឆាចោលហើយ តែត្រូវខិតខំយ៉ាងម៉េចដណ្តើមពានរង្វាន់ហ៊ុន សែនខាប់ឲ្យបាន ខ្ញុំនឹងមិត្តរួមក្រុមប្តេជ្ញាថានឹងធ្វើឲ្យអស់ពីសមត្ថភាព» ។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតម្សិលមិញនេះកីឡាករអ៊ុក សុវណ្ណ បានទាត់បាល់បញ្ចូលទីបានមួយគ្រាប់ជូនក្រុម ប៉ុន្តែមួយគ្រាប់របស់គេមិនអាចជួយក្រុមឲ្យទទួលបានជ័យជម្នះនោះទេ ។ ចំពោះលទ្ធផលនៃការប្រកួតពីរប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនក្នុងពានរង្វាន់លីគកំពូលកម្ពុជាពិតជាមិនទទួលបានលទ្ធផលល្អនោះឡើយ ពោលគឺចាញ់ក្រុមក្រសួងការពារជាតិក្នុងលទ្ធផល ៥២ នឹងចាញ់ក្រុមវិសាខា ១៣ ៕

មតិយោបល់


អត្ថបទផ្សេងៗ