អ៊ុក សុវណ្ណ ចេញមកបកស្រាយក្រោយទទួលបានកាតក្រហមចំនួន២ ក្នុងការប្រកួត៨លើកជាមួយភ្នំពេញក្រោន

June 14, 2018 - 9:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីទទួលបានកាតក្រហមចំនួនពីរក្នុងការប្រកួត៨លើកជាមួយក្រុមភ្នំពេញក្រោនសម្រាប់រដូវកាលនេះរួចមក កីឡាករខ្សែការពារស្តាំ អ៊ុក សុវណ្ណ បាននិយាយថាវាគឺជាកំហុតអចេតនារបស់ខ្លួនតែប៉ុណ្ណោះ ពោលគឺគេមិនមានបំណងអាក្រក់អ្វីទៅលើកីឡាករដ៏ទៃនោះទេ ។ កីឡាករវ័យ ២០ឆ្នាំរូបនេះបានលើកឡើងថា៖ «ខ្ញុំមិនមានចេតនាក្នុងការធ្វើបែបនេះនោះទេ ប៉ុន្តែក្នុងការប្រកួតក្រុមទាំងសងខាងចង់ឈ្នះរៀងៗខ្លួន ដូច្នេះហើយការប៉ះទង្គិចក្នុងវិស័យបាល់ទាត់គឺជៀសមិនបាននោះទេ» ។

លើសពីនេះទៅទៀតកីឡាកររូបនេះបានបន្ថែមដែរថា សម្រាប់ការប្រកួតក្រោយៗរូបគេនឹងព្យាយាមកាត់បន្ថយឲ្យបាននូវការប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ក្រុមដ៏ទៃ ព្រោះគេយល់ឃើញថាការទទួលបានកាតក្រហមនេះវាប៉ះពាល់ដល់លទ្ធផលនៃការប្រកួត ។

គួរបញ្ជាក់ផងដែរថា ៩ប្រកួតជាមួយភ្នំពេញក្រោនកីឡាករអ៊ុក សុវណ្ណទទួលបានកាតក្រហមចំនួន ២គឺក្នុងការប្រកួតជាមួយក្រុមណាហ្គានៅសប្តាហ៍ទី៤ មួយលើក នឹងលើកទីពីរនោះគឺការប្រកួត The Cambodian Classic Match ជាមួយក្រុមបឹងកេតនៅសប្តាហ៍ទី៩ ដែលកន្លងទៅថ្មីៗនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ