អ៊ុក សុធី បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើការប្រកួតប្រជែងពេញមួយរដូវកាលនេះ

October 11, 2018 - 10:59 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីការប្រកួតទាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែន បានបញ្ចប់ទៅកីឡាករអ៊ុក សុធីដែលជាប្រធានក្រុមភ្នំពេញក្រោនបានបញ្ជាក់ថាវាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ហើយខាងក្រោមនេះគឺជាការដែលកីឡាកររូបនេះសំណូមពរ និងយល់ឃើញ៖ « ចំពោះខ្ញុំផ្ទាល់ខ្ញុំទទួលស្គាល់ថាការប្រកួតខ្លះយើងធ្វើបានល្អហើយចំពោះការប្រកួតមួយចំនួនទៀតយើងធ្វើមិនបានល្អឡើយដែលជាមូលហេតុធ្វើឲ្យក្រុមយើងបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់ទី៥ក្នុងលីគកំពូល ។ ចំពោះចំនុចដែលខ្ញុំគិតថាក្រុមរបស់យើងគួរតែពង្រឹងបន្ថែមទៀតនោះគឺនៅតំបន់ប្រយុទ្ធរបស់យើង ព្រោះថាយើងព្យាយាមលេង ក៏ដូចជាហ្វឹកហាត់នៅតំបន់នោះឲ្យបានល្អយ៉ាងណាក៏ដោយ ក៏យើងពិបាករកគ្រាប់បាល់បានដែរ » ។

ជុំវិញចំណាប់អារម្មណ៍ទៅលើកីឡាករក្មេងៗរបស់យើងប្រធានក្រុមរូបនេះយល់ថា៖ « ពួកយើងជាក្រុមសំបូរទៅដោយយុវជនច្រើនហើយពួកគាត់ធ្វើបានល្អណាស់នៅពេលដែលគាត់លេងនៅក្នុងក្រុមថ្នាលចំពោះពេលនេះគឺជាក្រុមឈុតធំដូច្នេះខ្ញុំចង់ឲ្យពួកគាត់ខំប្រឹងបន្ថែមទៀតព្រោះលីគកំពូលកម្ពុជាយើងមានការប្រកួតប្រជែងខ្ពស់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ » ៕

 

មតិយោបល់


អត្ថបទផ្សេងៗ