អ៊ុក សុធី៖ យើងមានបញ្ហាមួយចំនួនទាក់ទងនឹងការបញ្ចប់ទី

June 19, 2018 - 10:33 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឆ្លងកាត់ ១០ប្រកួតក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជារួចមក កីឡាករអ៊ុក សុធី ដែលជាប្រធានក្រុមរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានយល់ឃើញថា ក្រុមរបស់ខ្លួនមានបញ្ហាមួយចំនួនទាក់ទងនឹងការបញ្ចប់ទី ។ ខ្សែបម្រើកណ្តាលរូបនេះបានលើកឡើងថា៖ «ក្រុមរបស់យើងលេងមានការយល់ចិត្តគ្នាបានល្អ ប៉ុន្តែការបញ្ចប់ទីរបស់យើងនូវមានកម្រិត ដូចជាពេលខ្លះយើងមានឪកាសតែយើងមិនមានលទ្ធភាពក្នុងការទាត់បញ្ចូលទីគូប្រកួតបាន» ។

ទាក់ទងនឹងបញ្ហានេះដែរកីឡាករវ័យ៣១ឆ្នាំរូបនេះបានប្តេជ្ញាចិត្តថាគេនឹងខឹតខំកែប្រែនូវចំនុចខ្វះខាត ហើយព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីជួយក្រុមនាពេលប្រកួតក្រោយៗ ៕

មតិយោបល់


អត្ថបទផ្សេងៗ