អ៊ុក សុធី បញ្ជាក់ពីការងារមួយចំនួនដែលត្រូវធ្វើបន្ទាប់ពីក្រុមយុវជនថ្នាលចូលហ្វឹកហាត់វិញ

June 16, 2020 - 11:05 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលទាំងបីកម្រិត (យុវជនអាយុក្រោម១៤ឆ្នាំ អាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ) អ៊ុក សុធី បានបង្ហាញចំណាប់អារម្មណ៍មួយចំនួននៃការវិលត្រលប់មកហ្វឹកហាត់ឡើងវិញ និងគម្រោងជាបន្តបន្ទាប់សម្រាប់ក្រុមយុវជន យ៉ាងដូច្នេះថា៖ « ពួកយើងបានហ្វឹកហាត់មកវិញពីរ បីសប្តាហ៍ហើយ បន្ទាប់ពីបញ្ហាកូវីដ១៩នេះ ។ ជុំវិញនៃការវិលត្រលប់របស់ក្រុមទាំងបីនេះគឺយើងនៅមានបញ្ហាមួយចំនួនទាក់ទងជាមួយកម្លាំង និងស្មារតីរបស់ពួកគាត់ បើទោះបីជាពេលសម្រាកគ្រូគាត់ដាក់លំហាត់មួយចំនួនឲ្យពួកគាត់ក៏ដោយ ដូច្នេះយើងត្រូវការពេលវេលាបន្តិចលើចំនុចនេះ » ។

អតីតកីឡាកភ្នំពេញក្រោនរូបនេះបានបញ្ជាក់ពីគម្រោងក្នុងការហ្វឹកហាត់ក្រុមយុវជនថ្នាលទាំងបីកម្រិតថា៖ « ដោយសារតែយើងទើបតែប្រមូលផ្តុំ អញ្ចឹងការហ្វឹកហាត់របស់យើងក៏មិនសូវបង្ខំពួកគាត់ខ្លាំងនោះដែរ ខ្ញុំនឹងពិក្សាជាមួយគ្រួដើម្បីឲ្យផ្តោតទៅលើកម្លាំង ស្មារតី និងបច្ចេកទេសរបស់ពួកគាត់ឡើងវិញ ។ ការសម្រាកយូរធ្វើឲ្យគាត់បាត់បង់ចំនុចទាំងបីខាងលើ ដូច្នេះយើងត្រូវរៀបចំម្តងបន្តិចៗដើម្បីឲ្យចំនុចទាំងនោះត្រលប់មកវិញ ហើយនឹងរៀបចំការប្រកួតនានាសម្រាប់គាត់ » ៕

 

មតិយោបល់


អត្ថបទផ្សេងៗ