អ៊ុក សុធី៖ « ការហ្វឹកហាត់របស់គ្រូថ្មីគឺល្អស្របតាមអ្វីដែលក្រុមចង់បាន… »

November 16, 2018 - 11:35 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករអ៊ុក សុធីដែលជាប្រធានក្រុមភ្នំពេញក្រោនបានពេញចិត្តនូវការហាត់របស់គ្រូបង្វឹកថ្មី Leonardo Vitorino បើទោះបីជាទើបធ្វើការហ្វឹកហាត់ជាមួយគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន ។

កីឡាករខ្សែបម្រើកណ្តាលរូបនេះបានលើកឡើងថា៖ « គ្រូបង្វឹកថ្មីរបស់យើងនេះគឺគាត់ដឹងថាក្រុមរបស់យើងមានការខ្វះខាតនូវកម្លាំងដូច្នេះគាត់ផ្តោតច្រើនលើការហាត់កម្លាំង និងការលេងជាមួយគ្នាឲ្យបានច្រើន ។ ខ្ញុំយល់ថាវាជាចំនុចល្អ ដែលគាត់ផ្តោតលើកម្លាំងនេះ ហើយជាដំបូងនេះយើងហត់ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថាយើងនឹងមានកម្លាំងល្អនៅពេលដែលយើងប្រកួតនាពេលខាងមុខ » ។

សូមបញ្ជាក់ថាគ្រូបង្វឹកថ្មីរបស់យើងធ្វើការហ្វឹកហាត់ច្រើនដោយផ្តោតលើកម្លាំងច្រើនក្នុងតំណាក់កាលដំបូងនេះ ព្រោះគាត់យល់ថាវាជាកង្វះខាតដែលក្រុមរបស់យើងត្រូវបំពេញបន្ថែមទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ