អ៊ុក សុធី៖ មានតែការលេងជាក្រុមទេ ទើបធ្វើឲ្យយើងទទួលបានជ័យជម្នះក្នុងការប្រកួតថ្ងៃនេះ!

June 3, 2018 - 12:35 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ការប្រកួតលីគកំពូលកម្ពុជាបានឈានមកដល់សប្តាហ៍ទី៨ ហើយ ខណៈដែលក្រុមបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋានវេស្ទើន ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះគឺក្រុមវេស្ទើនភ្នំពេញតែម្តង ។ កីឡាករ អ៊ុក សុធី ដែលជាប្រធានក្រុមភ្នំពេញក្រោនបានលើកឡើងថា៖ «បន្ទាប់ពីស្មើរកាលពីសប្តាហ៍មុនរួចមក ថ្ងៃនេះយើងត្រូវការ ៣ពិន្ទុជាចាំបាច់ បើទោះបីជាយើងមានបញ្ហាមួយចំនួនជាមួយស្ថានភាពទីលាននៅទីនោះក៏ដោយ» ។

 

កីឡាករចាស់វស្សារបស់ក្រុមភ្នំពេញក្រោនរូបនេះក៏បានបញ្ជាក់ដែរថា៖ «សមាជិកក្រុមយើងជាច្រើនមានវ័យក្មេង ដូច្នេះយើងត្រូវធ្វើការសហការគ្នាជាក្រុម ដោយមិនត្រូវលេងតែម្នាក់ឯងខ្លាំងពេកនោះទេ ព្រោះមានតែការលេងជាក្រុមទេទើបធ្វើឲ្យក្រុមរបស់យើងទទួលបានជ័យជម្នះក្នុងការប្រកួត» ។ ជាចុងក្រោយប្រធានក្រុមរូបនេះបានបន្ថែមថា៖ «ទោះនេះជាការប្រកួតក្រៅដីក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវការចាំបាច់ណាស់ចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា សំឡេងរបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តរបស់យើងក្នុងការប្រកួតថ្ងៃនេះ» ៕

 

មតិយោបល់


អត្ថបទផ្សេងៗ