អ៊ុក សុធី សម្រេចចូលនិវត្តន៍ ក្រោយចំណាយពេល៩រដូវកាលជាមួយ ភ្នំពេញក្រោន
November 2, 2019 - 9:58 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
កីឡាករ អ៊ុក សុធី វ័យ៣២ឆ្នាំ នឹងព្យួរស្បែកជើងនៅចុងបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជិត៩ឆ្នាំជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន។
ខ្សែបម្រើរបស់ សុធី បានចូលរួមជាមួយ ភ្នំពេញក្រោន កាលពីឆ្នាំ២០១១ ដោយផ្លាស់មកពីក្រុមហ្វូតសាល ម៉ូតូហោះ ខណៈក៏ធ្លាប់ជាប់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា។
មុនពេលចូលនិវត្តន៍ សុធី ធ្លាប់បានចំណាយពេល៩រដូវកាលជាមួយ ភ្នំពេញក្រោន និងឈ្នះលីគកំពូលកម្ពុជា២លើក ក្នុងឆ្នាំ ២០១៤ និង២០១៥ និងជួយឲ្យក្លិបឡើងទៅវគ្គជម្រុះជុំចុងក្រោយក្នុងពានរង្វាន់ AFC President Cup 2012។
សុធី បង្ហាញខ្លួនបានចំនួន១២លើក គ្រប់ពានរង្វាន់សម្រាប់រដូវកាលនេះ និងរកបាន២គ្រាប់៕