ឪពុករបស់កីឡាករ អ៊ុក សុធី បានទទួលអនិច្ចកម្មម្សិលមិញនេះ

June 26, 2018 - 7:46 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឪពុករបស់កីឡាករ អ៊ុក សុធី ដែលជាប្រធានក្រុមរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានទទួលអនិច្ចកម្ម នៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃចន្ទ ទី២៥ ខែមិថុនា ម្សិលមិញនេះ ក្នុងជន្មាយុ ៦៤ឆ្នាំ ។

យើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ បុគ្គលិក និងកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន  សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាករ អ៊ុក សុធី ដែលបានបាត់បង់ឪពុក ។ មរណភាពរបស់លោកអ៊ុំគឺជាការបាត់បង់នូវពុក ឪពុកក្មេក និងជីតាមួយរូបដែលពោរពេញដោយព្រហ្មវិហារធម៌ចំពោះកូន-ចៅ គ្រប់ៗរូប ។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកអ៊ុំបានបដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!

មតិយោបល់


អត្ថបទផ្សេងៗ