អ៊ន ចាន់ប៉ូលីន បង្ហាញចំណាប់អារម្មណ៍លើការប្រកួតជាមួយយុវជនបាទី និងការផ្លាស់ប្តូរតួនាទីរបស់ខ្លួន

February 22, 2020 - 11:28 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ៊ន ចាន់ប៉ូលីន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការប្រកួតជាមួយយុវជនបាទីនៅថ្ងៃស្អែកនេះយ៉ាងដូច្នេះថា៖ « សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ក្រុមយើងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយយុវជនបាទី បើទោះបីជាមានមតិជាច្រើនថាយើងអាចយកឈ្នះពួកគេដោយងាយស្រួល ប៉ុន្តែខ្ញុំយល់ថាមិនស្រួលប៉ុន្មានទេ ព្រោះពួកគេធ្វើបានយ៉ាងល្អ កាលពីប្រកួតដំបូងរបស់គេ ហើយកាលពីឆ្នាំមុននៅក្នុងដីពួកគេក៏យើងមានការលំបាកដែរ ។ ខ្ញុំនឹងក្រុមមិនមើលស្រាលលើសមត្ថភាពរបស់ពួកគេទេ ព្រោះពួកគេជាយុវជនដែលមានការរៀបចំ និងហ្វឹកហាត់ត្រឹមត្រូវ ពួកគេខ្វះតែបទពិសោធន៍ និងកាយសម្បទាបន្តិចបន្តួចប៉ុណ្ណោះ » ។

Image may contain: 1 person, playing a sport and outdoor

យើងសង្កេតឃើញថាការប្រកួតលើកដំបូងរបស់ភ្នំពេញក្រោន លោកគ្រូបង្វឹក ស៊ុំ វណ្ណាបានដាក់ប៉ូលីនចូលលេងក្នុងតួនាទីជាខ្សែការពារកណ្តាល ដោយសារតែមានកីឡាករជាច្រើនក្នុងតំណែងនេះមានបញ្ហារបួស ។ ជុំវិញលើបញ្ហានៃការកែទម្រង់លេងនេះខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ « ចំពោះការលេងក្នុងដំណែងជាខ្សែការពារកណ្តាលនោះគឺខ្ញុំមិនមានភាពលំបាកអ្វីនោះទេ ព្រោះខ្ញុំអាចសម្របខ្លួនលេងបាន ហើយជាកីឡាករម្នាក់ខ្ញុំយល់ថាយើងអាចលេងបានតាមដែលអ្វីគ្រូគាត់ដាក់ឲ្យលេង » ។

Image may contain: 1 person, playing a sport and outdoor

គួររំលឹកផងដែរថាការប្រកួតរវាងភ្នំពេញក្រោននឹងយុវជនបាទីគឺធ្វើឡើងនៅសាលាបាល់ទាត់ជាតិបាទី នាថ្ងៃស្អែកនេះវេលាម៉ោង៣:៣០នាទី ដូច្នេះសូមអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ