នាយកគ្រប់គ្រង LaLiga ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ធ្វើបទសម្ភាសន៍ជាមួយអ៊ន ចាន់ប៉ូលីន

August 15, 2018 - 10:40 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើវ័យក្មេងរបស់ភ្នំពេញក្រោនអ៊ន ចាន់ប៉ូលីន ត្រូវបានលោក Ivan Cordina ដែលជានាយកគ្រប់គ្រង LaLiga ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ផ្តល់កិត្តិយសធ្វើការសម្ភាសន៍នៅកីឡដ្ឋាន RSN ។ ប៉ូលីនបានប្រាប់ឲ្យដឹងថាលោក Ivan បានសួរនាំអំពីប្រវត្តិរបស់ខ្លួន រួមទាំងចំណង់ចំណូលចិត្តរបស់គេទៅលើលីគកំពូលនៅប្រទេសអេស្ប៉ាញ LaLiga ហើយគេក៏បានបញ្ជាក់វិញថា៖ «ខ្ញុំក៏ជាអ្នកគាំទ្រលីគកំពូលប្រទេសអេស្ប៉ាញមួយរូបដែរ ចំពោះក្រុមដែលខ្ញុំគាំទ្រជាងគេនោះគឺក្រុម Real Madrid» ។

ជាចុងក្រោយខ្សែបម្រើឆ្នើមភ្នំពេញក្រោនរូបនេះបានសម្តែងនូវការអរគុណដល់លោក Ivan Cordina ដែលផ្តល់កិត្តិយសដល់ខ្លួន ហើយគេពិតជាមានអារម្មណ៍រំភើបសម្រាប់ការធ្វើបទសម្ភាសន៍នេះ ណាស់ ៕

មតិយោបល់


អត្ថបទផ្សេងៗ