អ៊ន ចាន់ប៉ូលីន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតជាមួយអង្គរថាហ្គឺរស្អែកនេះ

August 17, 2018 - 11:27 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីស្វាគមន៍ក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ នៅថ្ងៃសៅរ៍ ទី១៨ ស្អែកនេះ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលប្រទេសកម្ពុជាក្នុងសប្តាហ៍ទី១៨ ។ កីឡាករអ៊ន ចាន់ប៉ូលីន បានយល់ឃើញថា៖ « ការប្រកួតនៅថ្ងៃស្អែកនេះវានឹងជាការប្រកួតមួយដ៏អស្ចារ្យ  ហើយវាក៏ជាពេលវេលាដែលក្រុមរបស់យើងត្រូវតែបង្ហាញសមត្ថភាពរបស់យើងឲ្យអស់ត្រលប់មកវិញបន្ទាប់ពីពួកយើងបានចាញ់ក្រុមអង្គរថាយហ្គឺរយ៉ាងខកចិត្តក្នុងការប្រកួតពានរង្វាន់សម្តេចកាលពីសប្តាហ៍មុន ហើយអ្វីដែលពិសេសសម្រាប់ខ្ញុំនោះ ខ្ញុំនឹងធ្វើវាឲ្យបានល្អសម្រាប់អ្នកគាំទ្ររបស់យើង » ។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនក្រុមភ្នំពេញក្រោនអស់ឱកាសក្នុងការឡើងទៅវគ្គបន្តនៃពានរង្វាន់សម្តេចហ៊ុន សែន ក្រោយរងបរាជ័យក្នុងដីរបស់ខ្លួនដោយប្រកួតចាញ់ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរនៅវគ្គកាត់សេចក្តីបាល់១១ម៉ែត្រ ៕

មតិយោបល់


អត្ថបទផ្សេងៗ